លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានឧបត្ថម្ភសម្ភារ និងគ្រឿងឧបភោគ បរិភោគ ដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំងបី ដែលរដ្ឋបាលក្រុងបានទទួលពីសប្បុរសជន ចូលរួមឧបត្ថម្ភតាមរយៈរដ្ឋបាលខេត្តកោះកុង។
រដ្ឋបាក្រុងសូមគោរព ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមឧបត្ថម្ភជាសំភារ: និងគ្រឿងឧបភោគបរិភោគជូនដល់រដ្ឋបាលខេត្តកោះកុង។
ថ្ងៃពុធ ៥កើត ខែស្រាពណ៌ ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#




