ថ្ងៃទី ៣០ ខែកក្តដា ឆ្នាំ២០២៥ ៖ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលស្រុកកោះកុង សូម ថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសប្បុរសជន ឈ្មោះ លោកស្រី ហ្គួច ហ្គិចណៃ និង ស្វាមី ព្រមទាំងក្រុមគ្រួសារ នៅភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលបានបរិច្ចាកថវិកា ចំនួន ៥០ ០០០ រៀល សម្រាប់ចំណាយទិញគ្រឿងឧបភោគបរិភោគ ជួយផ្តត់ផ្គង់ ដល់ប្រជាពលរដ្ឋមកស្នាក់នៅ បណ្តោះ អាសន្នក្នុងមូលដ្ឋានស្រុកកោះកុង កំឡុងពេល មានបញ្ហា ជម្លោះព្រំដែន រវាង កម្ពុជា ថៃ ។ យើងខ្ញុំទាំងអស់គ្នា សូមជូនពរ លោក លោកស្រី និង ក្រុមគ្រួសារមាន សុខភាពល្អ បរិបូរណ៍ មានសុភមង្គល ជានិច្ច និងសូមឱ្យ ទទួលបាននូវពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

