លោកស្រី អុល បញ្ញា ប្រធានក្រុមប្រឹក្សាស្រុកថ្មបាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៤ ឆ្នាំទី២ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក ផល សុផាន់ណា អភិបាលស្ដីទីស្រុក លោកអភិបាលរងស្រុក លោកនាយករដ្ឋ នាយករង លោក លោកស្រីប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក មន្រ្តីការិយាល័យ កងកម្លាំងទាំងបី លោកនាយកឧទ្យានុរក្ស លោកមេឃុំ ជំទប់ឃុំ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥














