ថ្ងៃទី ៣០ ខែកក្តដា ឆ្នាំ២០២៥ ៖ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលស្រុកកោះកុង សូមថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសប្បុរសជន ឈ្មោះ លោកស្រី ឆាត សាវឿន និង ស្វាមី ឈ្មោះ តុង សុភាព ព្រមទាំងក្រុមគ្រួសារ ដែលបានបរិច្ចាកថវិកា ចំនួន ៥០០០០ រៀល សម្រាប់ចំណាយទិញ គ្រឿងឧបភោគបរិភោគ ជួយផ្តត់ផ្គង់ដល់ប្រជាពលរដ្ឋមកស្នាក់ នៅបណ្តោះអាសន្ន ក្នុងមូលដ្ឋានស្រុកកោះកុង កំឡុងពេលមានបញ្ហាជម្លោះព្រំដែនរវាង កម្ពុជា ថៃ ។ យើងខ្ញុំទាំងអស់គ្នា សូមជូនពរ លោក លោកស្រី និង ក្រុមគ្រួសារ មានសុខភាពល្អ បរិបូរណ៍ មានសុភមង្គលជានិច្ច និង សូមឱ្យទទួល បាននូវ ពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

