#រដ្ឋបាលឃុំជីខក្រោម
នៅព្រឹកថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥លោក អាង ទី មេឃុំជីខក្រោមបាន អញ្ជើញទទួលអំណោយពី ព្រះភិក្ខុចន្ទសុវណ្ណោ ជុំ ជឿន ព្រះចៅអធិការវត្តជលធីគិរីវ័ន(ហៅអន់ឆ្អើត) និងជានាយករងសាលាពុទ្ធិកបឋមសិក្សាជលធីគិរីវ័ន ដែលព្រះអង្គមានព្រះទ័យទុកដាក់បានឧបត្ថម្ភ1-អង្កចំនួន ៣ បេ 2-ទឹកសុទ្ធ ១០ យួរ 3-មី២កេះ 4-ទឹកត្រី១ យួរ 5-ទឹកស៊ីអ៊ីវ១យួរ 6-ភេសជ្ជៈ២កេះ 7-ថវិកាចំនួន ៣០០,០០០ រៀល (បីរយពាន់រៀលគត់)ជូនដល់រដ្ឋបាលឃុំជីខក្រោម។


