ស្រុកកោះកុង៖ថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០៨:០០នាទីព្រឹក ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ ក្រោមអធិបតីភាព លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង សមាសភាពចូលរួមមានៈលោក លោកស្រី សមាជិក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយករដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំង បីប្រភេទ ប្រធាន អនុប្រធាន ការិយាល័យ អង្គភាពចំណុះនៃរដ្ឋបាលស្រុក មេឃុំ ជំទប់ទី១ ជំទប់២ឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤ឃុំ សរុប ៣៤នាក់ ស្រី ០៤នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។
អត្ថបទ៖ឃិន វិសាល