លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំមន្ត្រីក្រោមឱវាទអមដំណើរលោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង អញ្ជើញចុះសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និងនាំយកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ៤០គ្រួសារ នៅ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅវិហារភូមិ៤ សង្កាត់ដងទង់ នាវេលាម៉ោង ២:០០ នាទីរសៀល ថ្ងៃអង្គារ ៤កើត ខែស្រាពណ៌ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#









