លោក លឹម ឌី ចៅសង្កាត់ដងទង់ បានដឹកនាំមន្ត្រីក្រោមឱវាទអមដំណើរលោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងផ្ដល់អំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ៤០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអំណោយរួមមាន អង្ករ១០គីឡូ, មី១០កេស, ទឹកសុទ្ធ០១កេស, ភេសជ្ជ:០១កេស និងគ្រឿងឧបភោគជាច្រើនមុខទៀត។ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
វេលាម៉ោង ១៖០០នាទីរសៀល
ថ្ងៃអង្គារ ៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ July 29, 2025
#ប្រភពមកពីរដ្ឋបាលសង្កាត់ដងទង់#


















