រដ្ឋបាលសង្កាត់ស្មាច់មានជ័យ សូមថ្លែងអំណរអរគុណដល់
-លោកស្រី ស៊ិន ម៉ាដា និងក្រុមគ្រួសារ ម្ចាស់សណ្ឋាគារ MK ដែលបានឧបត្ថម្ភថវិកា ៤០០,០០០រៀល
-លោក ស៊ុន ពន្លឺ និងក្រុមគ្រួសារ បណ្ណាគារមនោរម្យ បានឧបត្ថម្ភថវិកា ៨០០,០០០រៀល អាវភ្លៀងចំនួន១០០អាវ និងស្រោមដាក់ទូរស័ព្ទការពារទឹកចំនួន២០០ ។
ជូនដល់ មន្រ្តីសាលាសង្កាត់ស្មាច់មានជ័យ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ និងកម្លាំងប្រជាការពារ ដែលកំពុងល្បាតប្រចាំការ២៤/២៤ម៉ោង លើសន្ដិសុខសណ្ដាប់ធ្នាប់ នៅក្នុងមូលដ្ឋានសង្កាត់ស្មាច់មានជ័យ ។ នាងខ្ញុំសូមជូនពរលោក-លោកស្រី និងក្រុមគ្រួសារ ព្រមទាំងបុត្រ រកទទួលទានមានបាន សុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច។
ថ្ងៃចន្ទ ៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥




