បន្ទាប់ពីទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំហើយ លោក លឹម ឌី ចៅសង្កាត់ដងទង់ បានបើកកិច្ចប្រជុំដ៏សំខាន់ជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ មន្ត្រីភូមិ និងកម្លាំងប៉ុស្តិ៍ កម្លាំងប្រជាការពារភូមិ ទាក់ទងទៅនឹងការធ្វើសកម្មភាពចុះដើរល្បាតក្នុងភូមិសាស្ត្រទាំងថ្ងៃ ទាំងយប់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងចាប់ខ្លួនភ្លាមៗប្រសិនបើមានជនឆ្លៀតឱកាសលួច អំពើចោរកម្មផ្សេងៗទៀត។
ចំពោះសភាពការណ៍នៅក្នុងមូលដ្ឋានមកទល់ម៉ោងនេះ គឺសភាពធម្មតាស្ងប់ស្ងាត់ និងនៅព្រំដែនពុំមានផ្ទុះអាវុធនោះទេ។
ថ្ងៃសៅរ៍ ១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ July 26, 2025
#ប្រភពមកពីរដ្ឋបាលសង្កាត់ដងទង់#









