វេលាម៉ោង០៧៖៣០នាទីយប់ រដ្ឋបាលសង្កាត់ស្មាច់មានជ័យបានបើកកិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធទៅនិងការងារសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានសង្កាត់ស្មាច់មានជ័យ ក្រោមអធិបតីយភាពលោក ទួន ភារម្យ អភិបាល នៃគណៈអភិបាលរងក្រុងខេមរភូមិន្ទ និងមានការចូលរួមពីលោកស្រីចៅសង្កាត់ស្មាច់មានជ័យ លោកចៅសង្កាត់រងទី១ លោកចៅសង្កាត់រងទី២ លោកលោកស្រីមេភូមិ,អនុភូមិទាំង០៥ភូមិ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ និងកម្លាំងប្រជាការពារ ។
ក្នុងនោះដែរលោក ទួន ភារម្យ អភិបាល នៃគណៈអភិបាលរងក្រុងខេមរភូមិន្ទ បានឧបត្ថម្ភថវិការផ្ទាល់ខ្លួនចំនួន ៤០០,០០០រៀល ជូនដល់លោកស្រីចៅសង្កាត់ស្មាច់មានជ័យ សម្រាប់ចំណាយទៅលើសាំងម៉ូតូដល់កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ និងកម្លាំងប្រជាការពារ កំឡុងពេលចុះល្បាតក្នុងមូលដ្ឋានសង្កាត់ស្មាច់មានជ័យ ។
ថ្ងៃសៅរ៍ ១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥











