/ / /

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដឹកនាំដោយ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង លេខាគណៈកម្មាធិការសាខា បានដឹកនាំក្រុមប្រតិបត្តិសាខា សហការជាមួយក្រុមការងារ អនុសាខា កក្រក ស្រុកមណ្ឌលសីមា ដឹកនាំដោយ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មធិការអនុសាខា រួមដំណើរជា មួយអជ្ញាធរ មូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់ជូន អំណោយមនុស្សធម៌ ដល់​គ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដឹកនាំដោយ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង លេខាគណៈកម្មាធិការសាខា បានដឹកនាំក្រុមប្រតិបត្តិសាខា សហការជាមួយក្រុមការងារ អនុសាខា
កក្រក ស្រុកមណ្ឌលសីមា ដឹកនាំដោយ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មធិការអនុសាខា រួមដំណើរជា មួយអជ្ញាធរ មូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់ជូន អំណោយមនុស្សធម៌ ដល់​គ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់កាលពី ថ្ងៃទី២ និងទី៣ ខែសីហា ឆ្នាំ២០២០ សរុបចំនួន ២៦គ្រួសារ ស្មើនឹង២៦ខ្នងផ្ទះ ធ្ងន់ធ្ងរ០៨គ្រួសារ នៅ ឃុំប៉ាក់ខ្លង ១៦ ឃុំពាមក្រសោប៣ និងឃុំទួលគគីរ ៧គ្រួសារ ក្នុង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលបណ្តាលអោយខូចខាតហ្វីប្រូស៊ីម៉ង់ចំនួន ២០០សន្លឹក ស័ង្កសី ៣០ សន្លឹក ព្រំ៨គូរ ។

ក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង និងក្រុមកាងារបាន ពាំនាំនូវប្រសាសន៍ផ្តាំ ផ្ញើសួរសុខទុក្ខ និងសោកស្តាយពីសំណាក់លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខរបស់បង ប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីបាតុភូតខ្យល់ កន្ត្រាក់ ផ្គរ រន្ទះ រលក សមុទ្រធំៗខ្ពស់ៗ។ ទន្ទឹមនឹងនេះ បងប្អូនប្រជាពលរដ្ឋថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនឈាម ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន ជាពិសេសត្រូវចេះការពារខ្លួន និង កាត់បន្ថយហានិភ័យពីការឆ្លង ពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សម្ភារដែលសាខាផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន ៖ អង្ករ២៥គក្រ មីម៉ាម៉ា១កេស ត្រីខ១ឡូ ទឹកសុទ្ធឱរ៉ាល់១កេស ដោយឡែក ហ្វីប្រូស៊ីម៉ង់ ២០០សន្លឹក ស័ង្កសី ៣០សន្លឹក និងព្រំ៨គូរ សាខាឆ្លើយតបទៅតាមទំហំខូចខាតជាក់ស្តែង ស្មើនឹងថវិកា ១,៥០០,០០០រៀល (មួយលាន ប្រាំរយពាន់រៀលគត់ )
ដោយឡែកទ័យ្យទានប្រគេនវត្តសមុទ្ធារាម (វត្តប៉ាក់ខ្លង) អង្ករ៥០ គក្រ មីម៉ម៉ា១កេស ត្រីខ១ឡូ ទឹកត្រី១កេស ទឹកសុទ្ធ១កេស ព្រមទាំងបច្ច័យ ១០០,០០០រៀល លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ចូលរួមបច្ច័យ១០០,០០០ រៀល ផងដែរ ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    26/03/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមពិធី “បុណ្យកោងកាងសន្តិភាព”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/03/2026

    លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានដឹកនាំលោក មេឃុំទួលគគីរ និងលោកមេភូមិទួលគគីរលើ អមដំណើរឯកឧត្តម ដាញ់ សេរី អគ្គនាយកដ្ឋានគាំពារ នៃក្រសួងបរិស្ថាន អញ្ជើញចុះពិនិត្យទីតាំងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន នៅភូមិទួលគគីលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/03/2026

    លោក ស៊ុយ ស៊ុនហេង អភិបាលរងស្រុកមណ្ឌលសីមា បានអញ្ជើញចូលរួមក្នុងពិធី​ប្រកាស​ចាប់​ផ្តើម​ការ​អភិវឌ្ឍ​សហគមន៍​ តំបន់​ការពារ​ធម្មជាតិ​កោះស្រឡៅ​ ជា​អព្យា​ក្រិត​កាបូន និង​ពិធី​បុណ្យកោងកាងសន្តិភាព ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/03/2026

    លោកស្រី លី មុន្នី នាយករងរដ្ឋបាលសាលាស្រុកមណ្ឌលសីមា និងលោក ចក់ ត្រឹង ប្រធានការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គមស្រុក បានចូលរួម វគ្គបណ្តុះបណ្តាលស្តីពី ច្បាប់ស្ដីពីយុត្តិធម៌អនីតិជននិងតួនាទីភារកិច្ច របស់ភ្នាក់ងារសង្គមកិច្ចដល់ភ្នាក់ងារសង្គមកិច្ចនៃរដ្ឋបាលក្រុង ស្រុកនៅសាលប្រជុំកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង

  • ហេង គីមឆន/
    26/03/2026

    សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកោះកុង ស្តីពីការរក្សាតម្លៃបន្ទប់ស្នាក់នៅ និងអាហារដ្ឋាន អាហារលក់តាមភោជនីយដ្ឋាន ឱ្យនៅថេរ(កុំដំឡើងថ្លៃ) ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦

  • ហេង គីមឆន/
    26/03/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារដឹកនាំកែទម្រង់រដ្ឋបាលសាធារណៈខេត្តកោះកុង អញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ