លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក ដោយមានរបៀបវារៈរួមមាន៖
១.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបៀបវារ: កិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
២.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
៣.ពិនិត្យ ពិភាក្សា និងឣនុម័តសេចក្ដីព្រាងរបាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ឆ្នាំ២០២៥
៤.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៥ របស់រដ្ឋបាលស្រុកមណ្ឌលសីមា
៥.ពិនិត្យ ពិភាក្សា ពិនិត្យសេចក្ដីព្រាង÷
-សេចក្ដីសម្រេច ស្ដីពីការបង្កើតគណ:កម្មការគ្រប់គ្រងគម្រោងជួសជុលផ្លូវបេតុងមានជើងចំនួន១ខ្សែ ប្រវែង៣៩៥ម៉ែត្រ ស្ថិតនៅភូមិពាមក្រសោប២ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង
-សេចក្ដីសម្រេច ស្ដីពីការបង្កើតគណ:កម្មការគ្រប់គ្រងគម្រោងជួសជុលផ្លូវបេតុងឣាមេចំនួន១ខ្សែ ប្រវែង៣៣៨ម៉ែត្រ ស្ថិតនៅភូមិប៉ាក់ខ្លង១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
-សេចក្ដីសម្រេច ស្ដីពីការបង្កើតគណ:កម្មការគ្រប់គ្រងគម្រោងជួសជុលឣគាររដ្ឋបាលស្រុក ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
-បញ្ជីគម្រោងឣាទិភាព គ្រោងប្រើប្រាស់ថវិការបស់រដ្ឋបាលស្រុក ឆ្នាំ២០២៦-២០២៨
៦.ពិនិត្យ សេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដល់មន្រ្តីរាជការ បុគ្គលិក ប្រចាំមិថុនា និងខែកក្កដា ឆ្នាំ២០២៥
៧.បញ្ហាផ្សេងៗ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។
ថ្ងៃសុក្រ ១៥រោច ខែឣាសា ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥
វេលាម៉ោង៨:០០នាទីព្រឹក
























