នៅថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៩:០០ នាទីព្រឹក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងស្រុក នាយករដ្ឋបាលស្រុក ប្រធានការិយាល័យអង្គភាពពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមេឃុំទាំង៦នៃស្រុក។ របៀបវារៈនៃកិច្ចប្រជុំមាន៖
១.ពិភាក្សាអំពីស្ថានភាពគ្រោះធម្មជាតិនៅតាមមូលដ្ឋានឃុំនីមួយៗ
២.ពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាពសង្គមតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីការកាត់បន្ថយហានិភ័យនៃការរីករាលដាលជំងឺកូវីដ១៩
៣.ការទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ
៤.រៀបចំផែនការការពារ សន្តិសុខ សណ្ដាប់ធ្នប់សាធារណៈ និងសុវត្ថិភាពសង្គម នាឱកាសឈប់សម្រាករយៈពេល៥ថ្ងៃ
៥.បញ្ហាផ្សេងៗ។
ប្រភព: ប៊ួ សុភា