នៅរសៀលថ្ងៃអង្គារ ១២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥
លោក អាង ទី មេឃុំជីខក្រោម ដឹកនាំលោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សា ស្មៀនឃុំ បុគ្គលិឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល កម្រងខ្សាច់ក្រហម ប៉ុស្តិ៍សុខភាពជីខក្រោម លោក លោកស្រី មេភូមិ អនុភូមិ សមាជិកភូមិទាំង ៦ភូមិនៃឃុំ អញ្ជើញចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកស្រែអំបិល អាណត្តិទី៤ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ប្រព្រឹត្តទៅនៅវត្តជលធីគិរីវ័ន(អន់ឆ្អើត) ស្ថិតនៅភូមិអន់ឆ្អើត ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។
























