លោក រាជ និមល ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុក និងលោក ទូច សាវឿន មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា បានចុះជួយរៀបចំសាលាត្រៀមប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណ:គំរូឆ្នាំសិក្សា ២០២៤-២០២៥ នៅសាលាបឋមសិក្សាមណ្ឌលសីមារាម (សាលានាងកុក) ។
ថ្ងៃឣង្គារ ១២រោច ខែឣាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥
វេលាម៉ោង ២:០០នាទីរសៀល












