លោក សុខ ភិរម្យ អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំគណ:អភិបាលស្រុកមណ្ឌលសីមា ប្រចាំខែកក្កដា ឆ្នាំ២០២៥ និងពិនិត្យសេចក្ដីព្រាងឯកសារប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក ដោយមានរបៀបវារៈរួមមាន៖
១.ពិនិត្យ សេចក្ដីព្រាងរបៀបវារ: កិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
២.ពិនិត្យ សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
៣.ពិនិត្យ សេចក្ដីព្រាងលើរបាយការណ៍ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ឣាណត្តិទី៤ ឆ្នាំ២០២៥
៤.ពិនិត្យ សេចក្ដីព្រាងរបាយការណ៍រដ្ឋបាលស្រុកប្រចាំខែកក្កដា ឆ្នាំ២០២៥
៥.ពិនិត្យសេចក្ដីព្រាងលើសេចក្ដីសម្រេច ស្ដីពីការបង្កើតគណ:កម្មការគ្រប់គ្រងគម្រោងជួសជុលផ្លូវបេតុងមានជើងចំនួន១ខ្សែ ប្រវែង៣៩៥ម៉ែត្រ ស្ថិតនៅភូមិពាមក្រសោប២ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង
៦.ពិនិត្យសេចក្ដីព្រាងលើសេចក្ដីសម្រេច ស្ដីពីការបង្កើតគណ:កម្មការគ្រប់គ្រងគម្រោងជួសជុលផ្លូវបេតុងឣាមេចំនួន១ខ្សែ ប្រវែង៣៣៨ម៉ែត្រ ស្ថិតនៅភូមិប៉ាក់ខ្លង១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
៧.ពិនិត្យសេចក្ដីព្រាងលើសេចក្ដីសម្រេច ស្ដីពីការបង្កើតគណ:កម្មការគ្រប់គ្រងគម្រោងជួសជុលឣគាររដ្ឋបាលស្រុក ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
៨.ពិនិត្យ សេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដល់មន្រ្តីរាជការ បុគ្គលិក ប្រចាំខែមិថុនា និងខែកក្កដា ឆ្នាំ២០២៥
៩.បញ្ហាផ្សេងៗ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។
ថ្ងៃឣង្គារ ១២រោច ខែឣាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥
វេលាម៉ោង ២:០០នាទីរសៀល















