លោក ឃៀង យិងឃុំអណ្តូងទឹក បានចាត់លោក ឌី ចាន់រ៉ា មេភូមិប្រទាល ដឹកនាំក្រុមការងារភូមិ នាំយកសង្ក័សីចំនួន៦សន្លឹក និងប្រគេនហ្វីប្រូជូនវត្តតាអុក ចំនួន ១៥សន្លឹក ស្មើនឹងថវិការចំនួន២១ម៉ឺន ជាថវិការបស់ ក.គ.ន.ក ឃុំជូនដល់គ្រួសារ និងវត្តដែលរងផល ប៉ះពាល់ដោយខ្យល់កន្រ្ទាក់ បណ្តាលឲ្យខូចខាត់ដំបូលដូចមានរាយនាមខាងក្រោម៖
១/.លោកស្រី យ៉ិម វ៉ាន់ ខូចខាតសង្ក័សីចំនួន៦សន្លឹក
២/.វត្តតាអុក ខូចខាតហ្វីប្រូចំនួន១៥សន្លឹក
ករណីនេះកើតឡើងនៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង
ប្រភព៖រដ្ឋបាលឃុំអណ្តូងទឹក
ថ្ងៃអង្គារ ១២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥
July 22, 2025




