លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុង និងលោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុង ព្រមទាំងលោក លោកស្រីចៅសង្កាត់ទាំងបី បានអញ្ជើញចូលរួមអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៥ និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀននៅខេត្តកោះកុង។ ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត។
ពិធីនេះបានរៀបចំនៅសាលមហោស្រពខេត្តកោះកុង។
វេលាម៉ោង ៨៖០០ នាទីព្រឹក ថ្ងៃអង្គារ ១២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#











