លោក ហ៊ីម លីម អនុភូមិ៤ សង្កាត់ដងទង់ បានចូលរួមជាមួយអង្គការមូលនិធិអាស៊ាន ដើម្បីអប់រំ និងកាអភិវឌ្ឍន៍ចុះសួរសុខទុក្ខ និងនាំយកថវិកាហ្សាកាត់ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងជនចាស់ជរាបានចំនួន ១៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤០,០០០រៀល (ជាជំនួយរបស់អង្គការមូលនិធិអាស៊ាន ដើម្បីអប់រំ និងការអភិវឌ្ឍន៍) ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
វេលាម៉ោង ៩៖៣០នាទីព្រឹក
ថ្ងៃអង្គារ ១២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ July 22, 2025
#ប្រភពមកពីរដ្ឋបាលសង្កាត់ដងទង់#








