លោក ហ៊ុយ សំណាង មេឃុំកណ្តាលបានអញ្ជើញចូលរួមពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៥ ក្រោមប្រធានបទ “រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀន នៅកម្ពុជា”
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់
ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង
ដោយមានការអញ្ជើញចូលរួមពីគណៈអភិបាលខេត្ត គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តនិងលេខាធិការដ្ឋាន សាលាដំបូងខេត្ត អយ្យការអមសាលាដំបូងខេត្ត គណៈអភិបាលក្រុង ស្រុកទូទាំងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី នគរបាលវរៈការពារព្រំដែនទឹក២៦៩ នគរបាលវរៈការពារព្រំដែនគោក៨២៧ សមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិចាំយាម មន្ទីរ អង្គភាព សាខាជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកសារព័ត៌មាន
នៅសាលមហោស្រពខេត្តកោះកុង។
ប្រភពរដ្ឋបាលឃុំកណ្តោល
=================
ថ្ងៃអង្គារ ១២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥
វេលាម៉ោង៨:០០នាទីព្រឹក






