នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ២:០០ នាទីរសៀល លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមស្រុកស្រែអំបិល បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខគ្រួសារឈ្មោះ ពុធ ទូច ភេទស្រី អាយុ ៧០ឆ្នាំ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់បណ្ដាលឲ្យរបើកដំបូលស័ង្កសីចំនួន ១០សន្លឹក ស្ថិតនៅភូមិចំបក់ ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងនោះផងដែរ លោកអភីបាលបាននាំយកអំណោយ រួមមាន អង្ករ២៥គីឡូក្រាម ទឹកសុទ្ធ០២យួរ ទឹកត្រី០១យួរ ស៊ីអ៊ីវ០១យួរ ស្ករស០១គ.ក្រ អំបិល០១គ.ក្រ ប៊ីចេង០២កញ្ចប់ សាប៊ូលាងដៃ០១ដុំ សាប៊ូបោកខោអាវ០១កញ្ចប់ តង់០១ និងថវិកាចំនួន ១០០,០០០រៀល។ បន្ទាប់មក លោកអភិបាលក៏បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកលិចផ្លូវនៅចំណុចភូមិត្រពាំងកណ្ដោល ឃុំជីខលើ ស្រុកស្រែអំបិល ផងដែរ។
ប្រភព: ប៊ួ សុភា