លោកស្រី ផឹង ពិសី ចៅសង្កាត់ស្មាច់មានជ័យ លោក ង៉ែត សុភ័ក្រ្ត សមាជិកក្រុមប្រឹក្សាសង្កាត់ លោកស្រី ពៅ សុផាត អនុភូមិ១ បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ បានចុះពិនិត្យមើលករណីមានខ្យល់កន្រ្តាក់កើតឡើងនៅវេលាម៉ោង០៣៖៣០នាទីរសៀល ស្ថិតនៅក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ចំណុចតារាងបាល់ទះមនោរម្យ ដោយបានរលំដើមឈើមកលើផ្ទះលោក យិន សុវណ្ណដា បណ្ដាលឲ្យរងការខូចខាតដំបូលស៊ីប្រូចំនួន 65 សន្លឹក និងសម្ភារៈប្រើប្រាស់មួយចំនួន ករណីខាងលើពុំមានមនុស្សរងរបួសឡើយ ។
ថ្ងៃចន្ទ ១១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥






