/ / /

មន្ទីរផែនការខេត្តកោះកុង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំ ស្ដីពីការពង្រឹងប្រសិទ្ធភាព ការកំណត់អត្តសញ្ញាណ និងការធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រ

មន្ទីរផែនការខេត្តកោះកុង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំ ស្ដីពីការពង្រឹងប្រសិទ្ធភាព ការកំណត់អត្តសញ្ញាណ និងការធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រ និងងាយរងហានិភ័យ ក្រោមអធិបតីភាព បណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្ត លោក លោកស្រីនាយក រដ្ឋបាលខេត្ត លោក លោកស្រី អភិបាលរង ក្រុង/ស្រុក នាយក ឬនាយករង ក្រុង/ស្រុក ប្រធានការិយាល័យគាំទ្រ ឃុំ/សង្កាត់ មេឃុំ/សង្កាត់ និងក្រុមការងារ នៃមន្ទីរផែនការខេត្ត សរុបប្រមាណ ៥៦ នាក់ នៅសាលប្រជុំមន្ទីរផែនការខេត្ត។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង គឺដើម្បីផ្សព្វផ្សាយ ណែនាំ និងគាំទ្របច្ចេកទេសដល់អ្នកសម្រួល ថ្នាក់ខេត្ត ក្រុងស្រុក ឃុំសង្កាត់ អំពីដំណើរការនីតិវិធី ស្តីពីការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ការគ្រប់គ្រងមតិជំទាស់ និងសំណូមពរ ការប្រើប្រាស់កម្មវិធីជំនាន់ថ្មី ប្រើប្រាស់ឧបករណ៍តាប្លេត (Tablet) និងការធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ជិតផុតសុពលភាព នៅតាមបណ្ដ ឃុំសង្កាត់ ក្រុងស្រុក ក្នុងខេត្តកោះកុង។

ព្រឹកថ្ងៃចន្ទ ១១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥

_cuva
_cuva
_cuva
_cuva
_cuva
_cuva
_cuva

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    10/03/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆាំ្នម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆាំ្ន២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្គុំ ផ្ទះសំណាត់ និងបន្ទប់ជួល

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់ ឈ្មោះ ស៊ុយ សុខុម អាយុ២០ឆាំ្ន រស់នៅភូមិតានី ឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានបេីកកិច្ចប្រជុំពិសេស ស្ដីពីការតែងតាំងមេឃុំ ជំទប់ទី១ ជំទប់ទី២ និងជ្រេីសរេីសសមាជិកក្រុមប្រឹក្សាឃុំ បន្ថែម

  • ហេង គីមឆន/
    10/03/2026

    សារលិខិតជូនពរ សូមគោរពជូនលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    10/03/2026

    លោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ និងការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានកត់ត្រាក្នងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ