លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ និងជាប្រធាន គ.ក.ន.ក ឃុំ បានដឹកនាំក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិទួលគគីរ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់លោកស្រី សេង អយ អាយុ ៦៣ឆ្នាំ ជាភរិយារបស់លោក ហុយ ហន មេភូមិទួលគគីរលើ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅលំនៅដ្ឋាន ស្ថិតនៅភូមិទួលគគីរលើនៃឃុំទួលគគីរ ។ អំណោយដែលក្រុមការងារ បានផ្តល់ជូនដល់គ្រួសារអ្នកជម្ងឺ សរុបជាទឹកប្រាក់ទាំងអស់ ចំនួន១,២៣០,០០០ មានជាគ្រឿងឧបភោគបរិភោគ ១កញ្ចប់ និងថវិកាសរុប ១,០៥០,០០០រៀល ក្នុងនោះថវិកា ៖
-លោក ឡេក ស៊ុធន់ មេឃុំ ចំនួន ៤០០,០០០រៀល និង គ្រឿង ឧបភោគបរិភោគ១កញ្ចប់
-ថវិកា គ.ក.ន.ក ឃុំ ចំនួន ១០០,០០០រៀល
-លោក ឃឹម សានិត ជំទប់ទី១ ចំនួន ៥០,០០០រៀល
-លោកស្រី ឃុត ម៉ាលីវ៉ាន់ ជំទប់ទី២ ចំនួន ៥០,០០០រៀល
-លោក ស៊ិន លី សមាជិកក្រុមប្រឹក្សាឃុំ ចំនួន ៤០,០០០រៀល
-លោក សួន សុង សមាជិកក្រុមប្រឹក្សាឃុំ ចំនួន ៥០,០០០រៀល
-លោក ប្រាក់ ឌីណា ស្មៀនឃុំ ចំនួន ៦០,០០០រៀល
-លោកស្រី សឺន ដាវី មេភូមិកោះចាក ចំនួន ៥០,០០០រៀល
-លោក លិត តាំង មេភូមិតាចាត ចំនួន ២០,០០០រៀល
-លោក ណើយ សំសាក់ មេភូមិទួលគគីរក្រោម ចំនួន ២០,០០០រៀល
-លោក ឡុច ឡា ប្រធានសហគមន៍តំបន់ការពារធម្មជាតិទួលគគីរ ចំនួន ៥០,០០០រៀល
-លោក ឃឹម បញ្ញា ជំនួយកាហិរញ្ញវត្ថុឃុំ ចំនួន ២០,០០០រៀល
-លោក ហេង ចាន់រស្មី ជំនួយការដ្ឋបាលឃុំ ចំនួន ២០,០០០រៀល
-លោកស្រី ងួន ស្រីមុំ អនុប្រធានភូមិទួលគគីរលើ ចំនួន ៣០,០០០រៀល
-លោក ឈួន ឈឺន សមាជិកភូមិទួលគគីរលើ ចំនួន ២០,០០០រៀល
-លោក ហ្វាន់ សំយ៉ុត អនុប្រធានភូមិកោះចាក ចំនួន ២០,០០០រៀល
-លោក ភិន ស៊ីនឿន សមាជិកភូមិទួលគគីរក្រោម ចំនួន ៤០,០០០រៀល
-លោក សំ ឆុន សមាជិកភូមិតាចាត ចំនួន ១០,០០០រៀល
ថ្ងៃព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥





