ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃអង្គារ ១៥ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ លោក សុខ ភិរម្យ អភិបាលរងស្រុក តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំលោក អ៊ឹង បឺត អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុក និងលោក ជំទប់១ ឃុំត្រពាំងរូង ចុះត្រួតពិនិត្យផ្លូវក្រាលក្រួសក្រហមទៅកាន់ភូមិកោះកុងក្នុង និងទំនប់បង្ហៀរទឹកនៅចំណុចព្រែកប្រង់ ភូមិត្រពាំងរូង ឃុំត្រពាំងរូង ដែលរងការខូចខាតដោយសារទឹកជំនន់ភ្លៀងហូរធ្លាក់ពីភ្នំក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្នុងកំឡុងពេលដែលប្រទេសកម្ពុជាទទួលរងឥទ្ធិពលសម្ពាធ (TD) ដែលបណ្តាលអោយមានភ្លៀងធ្លាក់ច្រើន និងខ្យល់ខ្លាំង នៅតាមតំបន់មាត់សមុទ្រ។
ប្រភព ៖ អ៊ឹង បឺត
រូបភាព ៖ អ៊ឹង បឺត












