/ / /

លោក ខេង គង់ អភិបាលរងស្រុក និងជាប្រធានគណៈកម្មការចំណាត់ថ្នាក់ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃអំពីការស្នើសុំដំឡើងថ្នាក់ និងឋានន្តរស័ក្តិតាមកម្រិតសញ្ញាបត្រឆ្នាំ២០២៥ ជូនមន្រ្តីរាជការស៊ីវិល និងបុគ្គលិកអប់រំ យុវជន និងកីឡា

លោក ខេង គង់ អភិបាលរងស្រុក និងជាប្រធានគណៈកម្មការចំណាត់ថ្នាក់ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃអំពីការស្នើសុំដំឡើងថ្នាក់ និងឋានន្តរស័ក្តិតាមកម្រិតសញ្ញាបត្រឆ្នាំ២០២៥ ជូនមន្រ្តីរាជការស៊ីវិល និងបុគ្គលិកអប់រំ យុវជន និងកីឡាចំនួន១៨នាក់ ឱ្យបានទាន់ពេលវេលា និងជាអត្ថប្រយោជន៍ដល់មន្រ្តីរាជការ ក្នុងស្មារតីកិច្ចប្រជុំនេះ ខ្ញុំស្នើសូមលោក លោកស្រីត្រូវចូលរួមសហការអនុវត្តន៍ដូចខាងក្រោមៈ

-ការដំឡើងឋានន្តរស័ក្តិ ថ្នាក់តាមកម្រិតសញ្ញាបត្រជូនមន្ត្រីរាជការស៊ីវិល ត្រូវអនុវត្តតាមច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែក ព្រមទាំងលិខិតបទដ្ឋាន គតិយុត្តជាធរមាន

– ការដំឡើងឋានន្តរស័ក្តិ ថ្នាក់ តាមកម្រិតសញ្ញាបត្រជូនមន្ត្រីរាជការស៊ីវិល ត្រូវគិតចំពោះមន្ត្រី រាជការស៊ីវិល ដែលមានសញ្ញាបត្រពិតប្រាកដ និងមានសញ្ញាបត្រខ្ពស់ជាងសញ្ញាបត្រចុងក្រោយ ដែលធ្លាប់បានប្រើប្រាស់សម្រាប់ដំឡើងថ្នាក់កន្លងមក

-សញ្ញាបត្រដែលសាមីខ្លួនមានក្នុងកម្រិតដូចគ្នា អាចទទួលបានការដំឡើងឋានន្តរស័ក្តិ ថ្នាក់ បានតែ មួយថ្នាក់តែប៉ុណ្ណោះ

– ការដំឡើងឋានន្តរស័ក្តិ ថ្នាក់ តាមកម្រិតសញ្ញាបត្រ ត្រូវអនុវត្តចំពោះសញ្ញាបត្រដែលមានចាប់ពី ឆ្នាំ២០២០មក ចំពោះសញ្ញាបត្រដែលមានមុនឆ្នាំ២០២០ដែលពុំធ្លាប់បានស្នើសុំដំឡើងឋានន្តរស័ក្តិ ថ្នាក់ ការិយាល័យគ្រប់គ្រងធនធានមនុស្ស ត្រូវរៀបចំបញ្ជីដោយឡែក ដើម្បីជូនមន្ទីរមុខងារសាធារណៈខេត្ត ពិនិត្យលម្អិត

-ការដំឡើងឋានន្តរស័ក្តិ ថ្នាក់តាមកម្រិតសញ្ញាបត្រ សាមីខ្លួនត្រូវទទួលខុសត្រូវ និងមានលិខិតធានា អះអាងថា សញ្ញាបត្រដែលយកមកសុំដំឡើងត្រូវតែជាសញ្ញាបត្រដែលពុំធ្លាប់បានយកមកស្នើសុំ ដំឡើងឋានន្តរស័ក្តិ ថ្នាក់

-ការិយាល័យគ្រប់គ្រងធនធានមនុស្ស និងការិយាល័យអប់រំ យុវជន និងកីឡា ព្រមទាំងសាមីខ្លួនដែលស្នើសុំដំឡើងឋានន្តរស័ក្តិ ថ្នាក់ ត្រូវបញ្ជាក់ពីភាពត្រឹមត្រូវ នៃសញ្ញាបត្រ

ប្ររភព:ដ្ឋបាលស្រុកបូទុមសាគរ

ថ្ងៃព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ July 17, 2025 វេលាម៉ោង ០៣.៣០នាទីរសៀល

អត្ថបទផ្សេងទៀត

  • មន្ទីរអប់រំ យុវជន និងកីឡា/
    03/06/2026

    ញត្តិគាំទ្រ ការប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    02/06/2026

    ញត្តិគាំទ្រ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រ ត្រួតស៊ីគ្នាជាមួយប្រទេសថៃ

  • ហេង គីមឆន/
    02/06/2026

    គណៈប្រតិភូសវនកម្មផ្ទៃក្នុង អញ្ជើញប្រជុំបើកកិច្ចសវនកម្មផ្ទៃក្នុងនៅពន្ធនាគារខេត្តកោះកុង

  • ហេង គីមឆន/
    02/06/2026

    ញត្តិគាំទ្រ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រ ត្រួតស៊ីគ្នាជាមួយប្រទេសថៃ

  • រដ្ឋបាលស្រុកថ្មបាំង/
    02/06/2026

    លោក ផេង ផល អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយស្ដីពីការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស

  • ហេង គីមឆន/
    02/06/2026

    ឧត្ដម​សេនីយ៍​ត្រី​ ពេជ្រ​ ស្រី​ពី​ ស្នងការ​រង​ខេត្តកោះកុង ទទួលផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ដឹកនាំ​ក្រុម​ការងារ​ អញ្ជើញ​ចូលរួមកម្មវិធី ផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ (ការកេងប្រវញ័​ និងការជួញដូរមនុស្សតាមប្រពន្ធ័អនឡាញ)