ខេត្តកោះកុង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទូីរធម្មការនិងសាសនា លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបការងារពុទ្ធិកសិក្សាប្រចាំត្រីមាសទី១ ដោយមានការនិមន្តជាព្រះគណៈអធិបតីពីព្រះព្រហ្មសិរីញាណ ហេង សំបូរ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណគណៈមហានិកាយ ព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណគណៈធម្មយុត្តិកនិកាយ ព្រមទាំងមានការនិមន្តនិងអញ្ជេីញចូលរួមពីលោកអនុប្រធានមន្ទីរទាំងពីររូប ប្រធានការិយាល័យពុទ្ធិកសិក្សាព្រះនាយកសាលាពុទ្ធិកបឋមសិក្សាទាំង៦ សាលា គ្រូក្របខ័ណ្ឌ គ្រូកិច្ចសន្យា កិច្ចប្រជុំបានពិភក្សាលេីចំនុចមួយចំនួនរួមមាន÷
១-របាយការណ៍ប្រចាំត្រីមាសតាមបណ្តាសាលា
២-ការធ្វេីបសសប្រគេន និងជូនគ្រូពុទ្ធិកជាប់កិច្ចសន្យា
៣-ការបញ្ចូលការអានព្រះត្រៃបិដករបស់សមណសិស្សនៅរៀងរាល់ថ្ងៃសីល ដេីម្បីបង្កេីតទម្លាប់ល្អនៃបំណិនអំណាន។












