កោះកុងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោក ជួន ភារ៉េត អនុប្រធានមន្ទីរ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៥ជូនសមាជិក សមាជិកាក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា និងលោកជំទាវ ឈី វ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង នៅសាលមហោស្រពខេត្ត។













