វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា អាណត្តិទី៤ ឆ្នាំ២០២៥ នៅក្នុងឃុំប៉ាក់ខ្លង ក្រោមអធិបតីភាព៖
-លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
-លោក ប៉ែន ប៊ុនឈួយ អភិបាលស្ដីទី ស្រុកមណ្ឌលសីមា
សមាសភាពចូលរួមមាន លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ការិយាល័យចំណុះរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ តំណាងក្រុម ហ៊ុនឣគ្គិសនី ក្រុមហ៊ុនទឹក និងប្រជាពលរដ្ឋក្នុងឃុំប៉ាក់ខ្លង សរុបប្រមាណ ១៧៥នាក់ ស្រី៧៣នាក់ ។
នៅផ្ទះសំណាក់ សេងឆាយហេង ស្ថិតនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា
ថ្ងៃឣាទិត្យ ៣រោច ខែឣាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥
វេលាម៉ោង៨:០០នាទីព្រឹក






































