រដ្ឋបាលសង្កាត់ដងទង់ ដឹកនាំដោយ លោក លឹម ឌី ចៅសង្កាត់ និងមានការចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាសង្កាត់ មន្ត្រីភូមិទាំង៤ភូមិ ប្រជាការពារភូមិទាំងអស់ បានរៀបចំពិធីទូងស្គរជ័យ នៅសាលាសង្កាត់ ដើម្បីអបអរសាទរទិវាជាប្រវត្តិសាស្ត្រ ដែលគណ:កម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆន្ធ «ចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សារនិងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌភិភពលោកនាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។
វេលាម៉ោង ៧៖០០នាទីព្រឹក
ថ្ងៃអាទិត្យ ៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ July 14, 2025
#ប្រភពមកពីរដ្ឋបាលសង្កាត់ដងទង់#


















