វេលាម៉ោង ៩:៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង បានអមដំណេីរ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ បានរៀបចំទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃចំនួន ៣វត្តរួមមាន៖
១.វត្តពោធិគរីមនោរម្យ ហៅវត្តតាតៃភូមិដូង
២.វត្តតេជោពោធិរាម ហៅវត្តកោះអណ្តែត
៣.វត្តរូងគិរីសត្ថារាម ហៅវត្តត្រពាំងរូង
ប្រារព្ធនៅវត្តពោធិគិរីមនោរម្យ (ហៅវត្តតាតៃភូមិដូង) ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង
អមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងមូល។
វេលាម៉ោង ៩:៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥






