លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុង និងលោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល និងជូនបណ្ណសរសើរដល់ប្រជាការពារសង្កាត់ទាំងបី នៃក្រុងខេមរភូមិន្ទ។ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាក្រុង នាវេលាម៉ោង ៨៖០០ នាទីព្រឹកថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#











