លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង និងលោកប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ស្រុក បានចូលរួមកិច្ចប្រជុំ ស្តីពីកិច្ចសហការសម្របសម្រួលការចុះបំពេញការងាររបស់មន្ត្រីកសិកម្មឃុំ/សង្កាត់ ក្រោមអធិបតីភាព លោកស្រី អ៊ី នារីនេត អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥






