លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុក លោក ស៊ិន ច័ន្ទ ប្រធានការិយាល័យប្រជាពលរដ្ឋស្រុក មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ និងគណៈកម្មកាសហគមន៍តំបន់ការពារ ធម្មជាតិពាមក្រសោប នាំយកគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនបញ្ជាការផ្នែកសឹករងស្រុកមណ្ឌលសីមា និងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា ។
ឣំណោយរួមមាន៖ អង្ករ៩បាវ គីឆា២០០ប្រអប់ បង្គារគ្រៀមបុកអំបិលម្ទេស១៦៨ប្រអប់ គីឆៅ១ធុងប៉េត្រូ២៧គក្រ ត្រីងៀត៤ថង់ ត្រីខ៣កេះ ទឹកត្រី២កេះ ប្រេងឆា២កេះ មី៧កេះ ទឹកផ្លែឈើ៥កេះ ទឹកដោះគោ៣កេះ ទឹកបរិសុទ្ធ១០កេះ ដែលជាអំណោយពីការចូលរួមរបស់សប្បុរសជនគឺមាន៖ លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប អនុភូមិ២ និងអាជីវករលក់ដូរ នៅក្នុងឃុំពាមក្រសោប ។
ថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥
វេលាម៉ោង៩:០០នាទីព្រឹក








