រដ្ឋបាលសង្កាត់ដងទង់ បានបើកកិច្ចប្រជុំដេញថ្លៃគម្រោងសាងសង់ក្នុងសង្កាត់ដងទង់ ក្រោមអធិបតីភាព លោក លឹម ឌី ចៅសង្កាត់ដងទង់ និងជាម្ចាស់គម្រោង កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់៖
-លោក លោកស្រី តំណាងក្រុមហ៊ុនដេញថ្លៃចំនួន០៥ក្រុមហ៊ុន
-មន្ត្រីបច្ចេកទេសខេត្ត ចំនួន០១រូប
-លោកប្រធានការិល័យផែនការក្រុង
-សមាជិកក្រុមប្រឹក្សាសង្កាត់ចំនួន០២រូប
-លោកមេភូមិទាំង៤ និងតំណាងប្រជាពលរដ្ឋ សរុបទាំងអស់២១នាក់ ស្រី០៦នាក់។ កិច្ចប្រជុំបានសិក្សា និងបានដេញថ្លៃទៅលើគម្រោងចំនួន០២ មានដូចខាងក្រោម÷
១- គម្រោងសាងសង់ផ្លូវបេតុងអាមេ ចំនួន០៣ខ្សែ
+ ខ្សែទី១ មានប្រវែង ១៨៥ម៉ែត្រ
+ ខ្សែទី២ មានប្រវែង ១៥២ម៉ែត្រ
+ ខ្សែទី៣ មានប្រវែង ១៧៥ម៉ែត្រ
២- គម្រោងសាងសង់លូ ចំនួន ០៥ខ្សែ
+ សាងសង់លូមូលដោះទឹក ចំនួន០៣ខ្សែ ប្រវែង ២៦០ម៉ែត្រ
+ សាងសង់លូជ្រុងដោះទឹក ចំនួន០២ខ្សែ ប្រវែង ៣២៦ម៉ែត្រ ។ បន្ទាប់ពីបូកសរុបលទ្ធផលការដេញថ្លៃ និងពិនិត្យគ្រប់លក្ខខណ្ឌ ក្រុមហ៊ុន « ទឹម រិន រតន: » ទទួលបានជោគជ័យក្នុងការដេញថ្លៃលើគម្រោងទាំង២តែម្ដង ដោយបានដេញក្នុងតម្លៃទាបជាងក្រុមហ៊ុនផ្សេងៗទៀត។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលាសង្កាត់ដងទង់ វេលាម៉ោង ៨,០០នាទីព្រឹក
ថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ June 27, 2025
#ប្រភពមកពីរដ្ឋបាលសង្កាត់ដងទង់#














