លោក ធុច នាង អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង តំណាងលោកប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំពិភាក្សា ប្រមូលទិន្នន័យសិក្សាលើការអនុវត្តគម្រោងសាងសង់ស្ពានកោះកុងថ្មី និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ជំហានទី២ ពីក្រុងខេមរភូមិន្ទ ឆ្ពោះទៅច្រកទ្វារ ព្រំដែនអន្តរជាតិចាំយាម ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោមឣធិបតីភាព លោកស្រី អុី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដែលប្រព្រឹត្តនៅសាលប្រជុំ (ក) សាលាខេត្តកោះកុង។
ថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥



