រដ្ឋបាលស្រុកមណ្ឌលសីមា បានបើកកិច្ចប្រជុំពិភាក្សា ឣំពីការកំណត់ប្រធានបទ ទីកន្លែង ពេលវេលា និងឣ្នកចូលរួម ដើម្បីត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ឆ្នាំ២០២៥ ក្រោមឣធិបតីភាព លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា និងលោក សុខ ភិរម្យ ឣភិបាល នៃគណ:ឣភិបាលស្រុកមណ្ឌលសីមា ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥
វេលាម៉ោង២:៣០នាទីរសៀល















