លោក សុខ ភិរម្យ ឣភិបាលស្រុក ដឹកនាំលោកបកប្រធានការិយាល័យ ដ.ន.ស.ភ និងលោកមេឃុំប៉ាក់ខ្លង ចូលរួមកិច្ចប្រជុំពិភាក្សា ប្រមូលទិន្នន័យ សិក្សាលើការអនុវត្តគម្រោងសាងសង់ស្ពានកោះកុងថ្មី និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ជំហានទី២ ពីក្រុងខេមរភូមិន្ទ ឆ្ពោះទៅច្រកទ្វារ ព្រំដែនអន្តរជាតិចាំយាម ក្នុងស្រុកមណ្ឌលសីមា ក្រោមឣធិបតីភាព លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ។
នៅសាលប្រជុំ (ក) សាលាខេត្តកោះកុង
ថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥






