/ / /

លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្តកោះកុង បានដឹកមន្ត្រីជំនាញ អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការចងក្រងស្ថិតិកសិកម្មលម្អិតតាមតំបន់សម្រាប់ថ្នាក់ក្រោមជាតិ

លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្តកោះកុង បានដឹកមន្ត្រីជំនាញ ០១រូប អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការចងក្រងស្ថិតិកសិកម្មលម្អិតតាមតំបន់សម្រាប់ថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅមន្ទីរផែនការខេត្តកំពង់ចាម។ ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្រ្តីជំនាញវិភាគទិន្នន័យស្ថិតិកសិកម្មនៅថ្នាក់ក្រោមជាតិ ដោយប្រើប្រាស់ទិន្នន័យអង្កេត និងជំរឿនកសិកម្ម តាមកម្មវិធីវិភាគស្ថិតិ STATA ដើម្បីផលិតតារាងទិន្នន័យស្ថិតិ និងសរសេរវិភាគរបាយការណ៍លទ្ធផលនៃអង្កេតកសិកម្មនៅរាជធានីខេត្ត។ឯកឧត្តមបានមានប្រសាសន៍ផ្តាំផ្ញេីដល់ លោក លោកស្រី ជាសិក្ខាកាមទាំងអស់ដែលបានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលនេះយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការសិក្សារៀនសូត្រ ដេីម្បីយកចំណេះដឹង ក្នុងការចងក្រងវិភាគទិន្នន័យស្ថិតិកសិកម្មនៅរាជធានីខេត្ត ឱ្យបានស៊ីជម្រៅ និងច្បាស់លាស់ ដើម្បីពង្រឹងនិងពង្រីកសមត្ថភាព លើកកម្ពស់គុណភាពអង្គភាព មន្ទីរជំនាញក្នុងការវិភាគទិន្នន័យស្ថិតិ និងសរសេររបាយការណ៍លទ្ធផលនៃអង្កេតកសិកម្ម ឬជំរឿនកសិកម្មឱ្យមានប្រសិទ្ធភាព និងគុណភាពកាន់តែប្រសើរទ្បើង។ជាពិសេសលើផ្នែកជំនាញប្រើប្រាស់កម្មវិធីវិភាគទិន្នន័យស្ថិតិ ហៅថាSTATA និងរបៀបសរសេររបាយការណ៍ វិភាគទិន្នន័យស្ថិតិកសិកម្ម ។នៅទីបញ្ចប់ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ និងដៃគូអភិវឌ្ឍនានា ដែលបានគាំទ្រថវិកាបដិភាគ និងជំនួយផ្នែកបច្ចេកទេស សម្រាប់អនុវត្តការងារអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២៥ និងដំណើរការរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីជំនាញស្ថិតិដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានា នឹងបន្តចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងដំណើរការអនុវត្តការងារអង្កេតកសិកម្មកម្ពុជា និងអង្កេតផ្សេងៗ នៅក្នុងឆ្នាំបន្តបន្ទាប់ទៀតផងដែរ។

នាថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    10/03/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆាំ្នម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆាំ្ន២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្គុំ ផ្ទះសំណាត់ និងបន្ទប់ជួល

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់ ឈ្មោះ ស៊ុយ សុខុម អាយុ២០ឆាំ្ន រស់នៅភូមិតានី ឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានបេីកកិច្ចប្រជុំពិសេស ស្ដីពីការតែងតាំងមេឃុំ ជំទប់ទី១ ជំទប់ទី២ និងជ្រេីសរេីសសមាជិកក្រុមប្រឹក្សាឃុំ បន្ថែម

  • ហេង គីមឆន/
    10/03/2026

    សារលិខិតជូនពរ សូមគោរពជូនលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    10/03/2026

    លោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ និងការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានកត់ត្រាក្នងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ