លោកស្រី ពៅ ចន្ធី អនុប្រធានមន្ទីរផែនការខេត្ត បានដឹកនាំ មន្ត្រីជំនាញ ០៤រូប ស្រី ០៣រូប ចុះប្រមូល និងធ្វើបច្ចុប្បន្នភាពទិន្នន័យសហគមន៍ នៅខេត្តកោះកុង ឆ្នាំ ២០២៥ នៅសាលាក្រុងខេមរភូមិន្ទ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងស្រុក នាយករង លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យផែនការគាំទ្រឃុំសង្កាត់ និងការិយាល័យអភិវឌ្ឍន៍សហគមន៍ សរុប ០៧រូប ស្រី ០៥រូប។ កម្មវិធីដំណើរការ ប្រមូលទិន្នន័យ និងធ្វើបច្ចុប្បន្នភាពសហគមន៍នៅខេត្តកោះកុង ឆាំ្ន២០២៥ នៅតាមបណ្តា ក្រុង/ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ មានគោលបំណងផ្តល់ការណែនាំដល់អ្នកប្រើប្រាស់នៅរដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ រាជធានី/ខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ និងមន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីធ្វើជាឯកសារយោង និងជាមូលដ្ឋានសម្រាប់ដំណើរការក្នុងការប្រមូលទិន្នន័យ បូកសរុបទិន្នន័យ វិភាគទិន្នន័យ រៀបចំសៀវភៅ របាយការណ៍ទិន្នន័យសហគមន៍ទូទៅសម្រាប់ប្រើប្រាស់ គ្រប់គ្រង និងចាត់ចែងការអភិវឌ្ឍប្រកបដោយប្រសិទ្ធិភាព។
នាថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥








