លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្តកោះកុង ដឹកនាំមន្ត្រីជំនាញ ០៣រូប ចូលរួមកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យរបាយការណ៍ចុងក្រោយ អង្កេតកសិកម្មកម្ពុជាឆ្នាំ២០២៤ នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង អធិបតីដឹកនាំកិច្ចប្រជុំ លោក គង់ សេង អគ្គនាយករង វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ និង មានការចូលរួមពីមន្ទីរកសិកម្មដឹកនាំដោយលោក សុខ សំអាត អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត។ ក្នុងគោលបំណងដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពនៃទិន្នន័យស្ថិតិកសិកម្មឱ្យបានកាន់តែប្រសើរឡើង សម្រាប់បំពេញសេចក្តីត្រូវការប្រើប្រាស់របស់ ក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ដើម្បីឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្នឆ្នាំ២០៣០។
ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥








