រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាពលោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ។
កិច្ចប្រជុំនេះដំណើការតាមរបៀបវារ:ដូចខាងក្រោម៖
១/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងគម្រោងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ឆ្នាំ២០២៥ ។
២/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងដីកាស្តីពី ការកំណត់កម្រៃសេវាសម្អាត ប្រមូល ដឹកជញ្ជូន និង សេវាទីលានទុកដាក់សំរាម ។
៣/ បិទកម្មវិធី ។
កិច្ចប្រជុំនេះបានរៀបចំនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ វេលាម៉ោង ៨:០០ នាទីព្រឹក ថ្ងៃពុធ ១ រោច ខែជេស្ធ
ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#















