រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សំអាត អនុប្រធានមន្ទីរ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ប្រចាំខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំខេត្តកោះកុង បានរៀបចំកិច្ចប្រជុំស្តីពីការចងក្រងបណ្តុំអាជីវកម្ម និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង សម្រាប់បណ្តុំអាជីវកម្មមាន់ នៅវត្តជោតញ្ញាណ ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានរៀបចំសម្របសម្រួលដោយក្រុមទីប្រឹក្សាអនុកម្មវិធី ASPIRE ខេត្តកោះកុង ក្រុមការងារអនុកម្មវិធី ASPIRE ប្រចាំខេត្ត និងប្រចាំស្រុកមណ្ឌលសីមា ភ្នាក់ងារផ្សព្វផ្សាយកសិកម្មសង្កាត់ស្មាច់មានជ័យ។

លោក សុខ សំអាត អនុប្រធានមន្ទីរ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ប្រចាំខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំខេត្តកោះកុង បានរៀបចំកិច្ចប្រជុំស្តីពីការចងក្រងបណ្តុំអាជីវកម្ម និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង សម្រាប់បណ្តុំអាជីវកម្មមាន់ នៅវត្តជោតញ្ញាណ ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានរៀប ចំសម្របសម្រួលដោយក្រុមទីប្រឹក្សាអនុកម្មវិធី ASPIRE ខេត្តកោះកុង ក្រុមការងារអនុកម្មវិធី ASPIRE ប្រចាំខេត្ត និងប្រចាំស្រុកមណ្ឌលសីមា ភ្នាក់ងារផ្សព្វផ្សាយកសិកម្មសង្កាត់ស្មាច់មានជ័យ ព្រមទាំងអញ្ជើញចូលរួមពីចៅសង្កាត់ លោកមេភូមិ និងកសិករដាំបន្លែ សរុបចំនួន ៦៥ នាក់ ស្រី ២៥ នាក់។ ជាលទ្ធផលអង្គពិធីបានពិភាក្សាយ៉ាងផុលផុសអំពីបញ្ហាជួបប្រទះក្នុងអាជីវកម្មបន្លែ គោលបំណងនៃការបង្កើតបណ្តុំ អត្ថប្រយោជន៍នៃការចូលរួមជាសមាជិកបណ្តុំ បេសកកម្ម និងចក្ខុវិស័យរបស់កម្មវិធី ពីគ្រប់ភាគីទាំងអស់ និងបានយល់ច្បាស់ពីសារប្រយោជន៍នៃការចូលរួមបង្កើតបណ្តុំអាជីវកម្មបន្លែ។ ក្នុងកិច្ចពិភាក្សានេះផងដែរ អ្នកចូលរួមបានចែករំលែកនូវបញ្ហាសំខាន់ៗមួយចំនួនដូចជាប្រឈម ដីលិចទឹកនូវរដូវវស្សា ផ្ទៃដីដាំដុះមានចំនួនតិច ខ្វះបច្ចេកទេស តម្លៃប្រែប្រួល និងខ្វះដើមទុន ផលិត។ ដើម្បីចូលរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងនេះ សមាជិកអង្គពិធីបានឯកភាពគ្នាដោយបានលើកដៃ ១០០% ក្នុងការចូលរួមជាសមាជិកបណ្តុំ នឹងបានបោះឆ្នោតជ្រើសរើសគណកម្មការបណ្តុំអាជីវកម្មបន្លែ ដែលមានសមាជិក សរុប ៣៥ នាក់។ គណៈកម្មការគ្រប់គ្រងបណ្តុំអាជីវកម្មបន្លែ ចំនួន ០៣ នាក់ ត្រូវបានបោះឆ្នោតជ្រើសរើសដោយសមាជិកបណ្តុំ ដូចមានឈ្មោះខាងក្រោម៖ ១.លោក ឈុន ឆាលី ប្រធានគណកម្មការ, ២.លោកស្រី ឆាយ ពិសី អនុប្រធានគណកម្មការ, ៣.លោក ស្មាន់ ធារ រដ្ឋបាល និងហិរញ្ញិក សម្រាប់ទិសដៅបន្ត៖ ១.ចុះប្រមូលទិន្នន័យគ្រួសារបណ្តុំ ដោយដាក់បញ្ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងពត៌មាន MIS, ២. រៀបចំវេទិកាអ្នកពាក់ព័ន្ធច្រើនភាគី MSP, ៣. ការគាំទ្រគ្រួសារបណ្តុំ និងណែនាំឲ្យចេះបំពេញផែនការអាជីវកម្ម កម្មវិធីបានបិតបញ្ចប់នូវវេលាម៉ោង ១២:០០ ព្រឹក ថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយ និងទទួលបានលទ្ធផលដូចការរំពឹងទុក។

អត្ថបទទាក់ទង