នៅវេលាម៉ោង៨:៣០នាទីព្រឹក លោក និត វីដា សមាជិកក្រុមប្រឹក្សាឃុំកោះកាពិ បានដឹកនាំរៀបចំប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ <ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិច (Beat Plastic Pollution)> សមាសភាពចូលរួម: សមាជិកក្រុមប្រឹក្សាឃុំ សមាជិកភូមិ១ មន្រ្តីឧទ្យានុរក្សតំបន់រ៉ាមសារកោះកាពិ គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិកោះកាពិ លោកគ្រូអ្នកគ្រូសាលាបឋមសិក្សាកោះកាពិ និងសិស្សានុសិស្ស សរុបចំនួន៣៧នាក់ ស្រី២៤នាក់ នៅភូមិ១(កោះកាពិ) ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។
………………
ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥
June 5, 2025





