សមាជិកក្រុមប្រឹក្សាក្រុង និងលោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំសមាសភាពពាក់ព័ន្ធ សហការជាមួយមន្ទីរបរិស្ថានខេត្ត និងមន្ទីរទេសចរណ៍ខេត្ត ប្រារព្ធពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ #ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក ។
នៅវិហារឥស្លាម ភូមិ៤ សង្កាត់ដងទង់ នាវេលាម៉ោង ៨:៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។
#ប្រភពីរដ្ឋបាលក្រុងខេមរភូមិន្ទ#








