ស្រុកកោះកុង ៖ ថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ លោក អ៉ឹង បឺត ប្រធានការិយាល័យផែនការនិងគាំទ្រឃុំ សង្កាត់ ចូលរួមចុះពិនិត្យគុណភាពសំណង់ផ្លូវបេតុងអាមេចំនួន ០៣ខ្សែ ប្រវែង ៤៤០ម៉ែត្រ ទទឹង ០៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ដាក់លូមូលកាត់ផ្លូវទោល ០១កន្លែង និងដាក់ស្លាកសញ្ញា ០១ផ្ទាំង ដែលជាគម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៤ របស់រដ្ឋបាលឃុំជ្រោយប្រស់ ទទួលសាងសង់ដោយក្រុមហ៊ុន លួន មុំ ដែលបានបញ្ចប់នូវការធានាគុណភាពសំណង់ រយៈពេល ០៦ខែ នៃកិច្ចសន្យាសាងសង់។











