រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សង្កេតការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិក នៅរោងចក្រ ហាណា ម៉ាក្រូ អេឡិកត្រូនិកស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង

យោងតាមការចាត់តាំងរបស់ លោក យក់ សង្វាត ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុង មន្ត្រីអធិការកិច្ចរបស់មន្ទីរ ដែលដឹកនាំដោយលោក ស វាសនា ប្រធានការិយាល័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក វណ្ណ សុខគង់ អនុប្រធានការិយាល័យអធិការកិច្ចនិងវិវាទការងារ បានចូលរួមក្នុងការសង្កេតការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិក នៅរោងចក្រ ហាណា ម៉ាក្រូ អេឡិកត្រូនិកស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង ក្នុងនោះក៏បានបញ្ជ្រាបអំពីផលប៉ះពាល់ នៃការប្រើប្រាស់នូវសារធាតុញៀន និងការចូលរួមប្រយុទ្ធប្រឆាំងការប្រើប្រាស់ និងជួញដូរនូវសារធាតុញៀនខុសច្បាប់ ម្យ៉ាងវិញទៀតក៏បានបញ្ជ្រាបពីការការពារខ្លួនកុំឱ្យឆ្លងជំងឺអេដស៍ ក៏ដូចជាលុបបំបាត់ការរើសអើងអ្នកជំងឺអេដស៍នៅក្នុងកន្លែងការងារដោយត្រូវចេះលើកទឹកចិត្តគ្នា(អ្នកផ្ទុកមេរោគអេដស៍)តាមរយៈសកម្មភាពមិត្តអប់រំមិត្ត។

អត្ថបទទាក់ទង