លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិ ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ទៅ ម៉ឹង ប្រធានមន្ទីរពេទ្យខេត្តកោះកុង លោកមេឃុំទាំងបី បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ នាំយកអំណោយរបស់អនុសាខា និងសប្បុរសជន ប្រគល់ជូនអង្គភាព វរៈនគរបាលការពារព្រំដែនគោក (៨២៧) ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនខេត្តកោះកុង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។អំណោយដែលអនុសាខាប្រគល់ជូនរួមមាន៖ អង្ករ ៤០០គក្រ ទឹកត្រី២កេស ទឹកស៊ីអ៊ីវ០២កេស ត្រីខ០២កេស ទឹកភេសជ្ជៈ ០១កេស ប្រេងឆា០២ពីដុងធំ ប៊ីចេង០២គ.ក ខ្ទឹមស០២គ.ក អំបិល២០គ.ក មីម៉ាម៉ា០៣កេសធំ ទឹកសុទ្ធ១៥០យួរ ព្រមទាំង ថវិកា ចំនួន ១,០០០,០០០រៀល ។
និងមានសប្បុរសជនដែលបានជួយឧបត្ថម្ភមានដូចខាងក្រោម៖
២.លោក កែម សារ៉េត ម្ចាស់ភោជនីយដ្ឋាន និងរីសត SR Park ចំនួន២៥០ដុល្លារ
៣.លោក ផន ចន្ធូ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកស្រី ក្រូចបូរី សិលាអង្ករ២០០គ.ក
៤.លោក ណយ ឡេង មេឃុំពាមក្រសោប មី១កេសធំ និងត្រីខ ១កេស
៥-លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង ថវិកា ៤០០,០០០រៀល
៦-លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ មីម៉ាម៉ា១កេសធំ នំប៉័ង ៦០ដើម
៧-លោកស្រី គាំ គីមឈី អនុប្រធានកិត្តិយសអនុសាខា ថវិកា ១០០,០០០រៀល
៨-លោក ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្ត











