លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិ ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារសហការជាមួយក្រុមប្រឹក្សាឃុំទួលគគីរ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់អនុសាខា ប្រគល់ជូនគ្រួសារស្រ្តីសម្រាលកូន មានជីវភាពក្រីក្រ ចំនួន៥គ្រួសារ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
អំណោយដែលសាខាប្រគល់ជូនរួមមាន៖ អង្ករ ២០គក្រ គ្រឿងឧបភោគបរិភោគ ទឹកសុទ្ធ១កេស ព្រមទាំងថវិកា ចំនួន ១០០,០០០រៀល ដូចៗគ្នាផងដែរ ។
ថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥






